នៅពេលដែលធ្វើការសិក្សាស្រាវជ្រាវផ្នែកវេជ្ជស្ត្រ យើងធ្វើការពន្យល់ដោយប្រើប្រាស់ពាក្យពេចន៍ ឬឯកសារជាលាយលក្ខអក្សរ និងព្រមទាំងទទួលការយល់ព្រម។

ការសិក្សាផ្នែកវេជ្ជសាស្រ្តទាំងអស់ គឺប្រើប្រាស់តែព័ត៌មានទាំងឡាយណាដូចជាការថែទាំវេជ្ជសាស្ត្រដោយគ្មានការបៀតបៀនឬប៉ះពាល់ដល់អ្នកជំងឺ ឬការប្រើប្រាស់សំណាកបន្ថែមដែលត្រូវគោរពតាមគោលការណ៍ណែនាំ(គោលការណ៍ណែនាំសីលធម៌សម្រាប់ការស្រាវជ្រាវវេជ្ជសាស្ត្រពាក់ព័ន្ធនឹងមនុស្ស)

យោងទៅលើគោលការណ៍ណែនាំនេះ យើងមិនបានទទួលការយល់ព្រមដោយផ្ទាល់ពីសំណាក់មនុស្សម្នាក់ៗទាំងនោះឡើយ ប៉ុន្តែយើងដាក់បង្ហាញព័ត៌មានស្រាវជ្រាវនេះដោយស្ថិតក្នុងបរិយាកាសដែលអាចបដិសេធបាន។ លំនាំខាងលើនេះ យើងអោយឈ្មោះថា" ការដកខ្លួនចេញ" (opt-out)។

ការដកខ្លួនចេញពីការសិក្សាវេជ្ជសាស្ត្រគឺតម្រូវដូចខាងក្រោមនេះ។

ប្រសិនបើអ្នកគ្មានបំណងសហការណ៍ជាមួយការស្រាវជ្រាវនេះ សូមទំនាក់ទំនងមកកាន់អ្នកទទួលបន្ទុកស្រាវជ្រាវដូចមានឈ្នោះក្នុងឯកសារខាងក្រោមនេះ៖

 

 

ការសិក្សាស្រាវជ្រាវបែបពិពណ៌នាមួយស្តីអំពីវិសមភាពសុខភាពនៃជំងឺមិនឆ្លងក្នុងចំណោមប្រជាជនរស់នៅក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា”​។

វិសមភាពសុខភាពតំបន់ក្នុងចំណោមអ្នកជំងឺនៅក្នុងតំបន់មួយកន្លែងក្នុងរាជធានីនៃប្រទេសកម្ពុជា”​។